ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ កម្មសិក្សាការីចំនួន ២ នាក់បានចេញដំណើរទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុន។ គោលបំណងនៃកម្មសិក្សានេះគឺដើម្បីទទួលបានជំនាញនិងបច្ចេកទេសផ្នែកសំណង់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មនោពេលដែលត្រឡប់មកប្រទេសកម្ពុជាវិញ។ តាមរយៈការហ្វឹកហាត់នេះ គេមានបំណងសិក្សារៀនសូត្រពីបច្ចេកវិទ្យាទំនើបនិងវប្បធម៌ការងាររបស់ប្រទេសជប៉ុន ព្រមទាំងទទួលបានចំណេះដឹងនិងការអនុវត្តជំនាញជាក់ស្តែងផងដែរ។
សូមថែរក្សាសុខភាព និងខិតខំប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំ!
