Top

01

បញ្ជូនកម្មសិក្សាការី និងកម្មករជំនាញទៅប្រទេសជប៉ុន

NiCam ផ្តល់ការគាំទ្រសម្រាប់ការបញ្ជូនកម្មសិក្សាការី ឬពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ យើងនឹងគាំពារកម្មសិក្សាការី ឬពលករជំនាញ ចាប់ពីការជ្រើសរើសបេក្ខជនដើម្បីសម្ភាសន៍រហូតដល់ថ្ងៃត្រឡប់មកប្រទេសកំណើតវិញ។

02

ណែនាំសិស្សឱ្យបន្តការសិក្សា និងការងារក្រៅម៉ោងនៅប្រទេសជប៉ុន

ការណែនាំនិងការគាំទ្រនិស្សិតទាំងការសិក្សានិងស្វែងរកការងារក្រៅម៉ោងឲ្យនិស្សិតធ្វើនៅប្រទេសជប៉ុន

01

បញ្ជូនកម្មសិក្សាការី និងកម្មករជំនាញទៅប្រទេសជប៉ុន

NiCam ផ្តល់ការគាំទ្រសម្រាប់ការបញ្ជូនកម្មសិក្សាការី ឬពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ យើងនឹងគាំពារកម្មសិក្សាការី ឬពលករជំនាញ ចាប់ពីការជ្រើសរើសបេក្ខជនដើម្បីសម្ភាសន៍រហូតដល់ថ្ងៃត្រឡប់មកប្រទេសកំណើតវិញ។

02

ណែនាំសិស្សឱ្យបន្តការសិក្សា និងការងារក្រៅម៉ោងនៅប្រទេសជប៉ុន

ការណែនាំនិងការគាំទ្រនិស្សិតទាំងការសិក្សានិងស្វែងរកការងារក្រៅម៉ោងឲ្យនិស្សិតធ្វើនៅប្រទេសជប៉ុន

ដំណាក់កាលនៃដំណើរការឯកសារ

Company History
ជំហានទី 1
ការជ្រើសរើសនិងការដាក់ពាក្យ

ការជ្រើសរើសដោយក្រុមហ៊ុនបញ្ជូន: ក្រុមហ៊ុនបញ្ជូនដូចជា NiCam នៅកម្ពុជាជ្រើសរើសបេក្ខជនដែលសមស្របសម្រាប់កម្មវិធីសិក្សាការី-ពលករជំនាញ។ ការជ្រើសរើសនេះផ្អែកលើលក្ខខណ្ឌដូចជាវិជ្ជាជីវៈជាក់លាក់ (ឧទាហរណ៍៖ សំណង់ កសិកម្ម ការថែទាំជាដើម) សមត្ថភាពភាសាជប៉ុន អាយុ (ជាទូទៅ ១៨ ទៅ ៣០ ឆ្នាំ) និងកម្រិតសិក្សា (ចប់វិទ្យាល័យឬអនុវិទ្យាល័យឡើងទៅ ប្រសិនបើជាការសំណូមពរពីក្រុមហ៊ុនទទួល)។ ការដាក់ពាក្យនិងឯកសារ: បេក្ខជនត្រូវដាក់ឯកសារដូចជា ប្រវត្តិរូបសង្ខេប វិញ្ញាបនបត្រសិក្សា លិខិតបញ្ជាក់សុខភាព និងវិញ្ញាបនបត្របទពិសោធន៍ការងារ (ប្រសិនបើចាំបាច់)។

Company History
ជំហានទី 2
ការជ្រើសរើសនិងការសម្ភាសន៍

ការសម្ភាសន៍: សមាគមន៍ ឬក្រុមហ៊ុនទទួលនៅប្រទេសជប៉ុននឹងជូនដំណឹងមកក្រុមហ៊ុនបញ្ជូនដើម្បីកំណត់ថ្ងៃធ្វើការសម្ភាសន៍។ ជាទូទៅ ការសម្ភាសន៍នេះអាចធ្វើឡើងតាមអនឡាញ ឬនៅនឹងក្រុមហ៊ុនបញ្ជូនផ្ទាល់។
ការពិនិត្យសមត្ថភាពភាសាជប៉ុន: សម្រាប់កម្មសិក្សាការី ការប្រឡងសមត្ថភាពភាសាជប៉ុន (JLPT កម្រិត N5 ឬខ្ពស់ជាងនេះ គឺជាការចង់បាន) ហើយសម្រាប់ពលករជំនាញ តម្រូវឱ្យជាប់ JLPT កម្រិត N4 ឬខ្ពស់ជាងនេះ ឬក៏ជាប់ការប្រឡងភាសាជប៉ុនមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic) ក្នុងករណីខ្លះ។ ទោះជាយ៉ាងណា កម្មសិក្សាករីដែលបានបញ្ចប់កម្មវិធីអាចមានករណីលើកលែងពីការប្រឡងនៅពេលផ្លាស់ទៅជាពលករជំនាញ។

Company History
ជំហានទី 3
ការបណ្តុះបណ្តាលភាសាជប៉ុននិងការរៀបចំ

ការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញ: បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញទាក់ទងនឹងវិជ្ជាជីវៈពីក្រុមហ៊ុនបញ្ជូន។ សម្រាប់កម្មសិក្សាការី តម្រូវឱ្យមានចំណេះដឹងភាសាជប៉ុននិងចំណេះដឹងការងារជាមូលដ្ឋាន ចំណែកឯពលករជំនាញ តម្រូវឱ្យមានជំនាញដែលអាចធ្វើការបានភ្លាម។
ការណែនាំអំពីវប្បធម៌និងជីវភាពស់នៅ: ការណែនាំអំពីទំនៀមទម្លាប់ជីវភាពរស់នៅក្នុងប្រទេជប៉ុន អាកប្បកិរិយានៅកន្លែងធ្វើការ និងច្បាប់របស់ជប៉ុននឹងត្រូវបានធ្វើឡើង។

Company History
ជំហានទី 4
ការចេញទិដ្ឋាការ

ការដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតជប៉ុន: ការរៀបចំផែនការសិក្ខាកាមបច្ចេកទេស និងការដាក់ពាក្យសុំវិញ្ញាបនបត្រសិទ្ធិស្នាក់នៅ (COE) ត្រូវបានស្នើសុំទៅអង្គការគ្រប់គ្រងរបស់ជប៉ុន។ បន្ទាប់ពី COE ត្រូវបានចេញ ក្រុមហ៊ុនបញ្ជូននឹងដាក់ COE របស់បេក្ខជន លិខិតឆ្លងដែន និងពាក្យសុំទិដ្ឋាការនៅស្ថានទូតជប៉ុន ឬស្ថានកុងស៊ុលនៅកម្ពុជា ដើម្បីសុំទិដ្ឋាការ (សម្រាប់កម្មសិក្សាការីគឺ «Technical Intern Training» ហើយសម្រាប់បលករជំនាញគឺ «Specified Skilled Workers»)។
ការចេញទិដ្ឋាការ: បន្ទាប់ពីការពិនិត្យ ទិដ្ឋាការនឹងត្រូវបានចេញផ្សាយ (ចំណាយពេលពីប៉ុន្មានថ្ងៃទៅប៉ុន្មានសប្តាហ៍)។

Company History
Step5
ការចូលប្រទេសជប៉ុន

ការរៀបចំការធ្វើដំណើរ: ក្រុមហ៊ុនបញ្ជូននឹងរៀបចំសំបុត្រយន្តហោះ និងធ្វើការណែនាំតម្រង់ទិសខ្លះៗមុនពេលចេញដំណើរ។
ការត្រួតពិនិត្យចូលប្រទេស: បន្ទាប់ពីមកដល់ប្រទេសជប៉ុន ត្រូវឆ្លងកាត់ការត្រួតពិនិត្យចូលប្រទេសនៅអាកាសយានដ្ឋាន។ តម្រូវឱ្យផ្តល់ស្នាមម្រាមដៃ និងរូបថតមុខ ព្រមទាំងបង្ហាញ COE និងទិដ្ឋាការ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ សិទ្ធិស្នាក់នៅនឹងត្រូវបានផ្តល់ ហើយការចូលប្រទេសនឹងត្រូវបានអនុញ្ញាត។
នីតិវិធីបន្ទាប់ពីចូលប្រទេស: ក្រុមហ៊ុនទទួល ឬសមាគមន៍នឹងជួយឮគាំទ្រក្នុងការចុះឈ្មោះអ្នកស្នាក់នៅនៅសាលាក្រុងក្នុងតំបន់ ការចូលរួមក្នុងកម្មវិធីធានារ៉ាប់រងសុខភាព និងការបើកគណនីធនាគារជាដើម។